
(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ ទៀ បាញ់ បានថ្លែងថា កម្ពុជាជាប្រទេសមួយ ក្នុងចំណោមប្រទេស ដែលរងផលប៉ះពាល់ដោយគ្រាប់មីន និងកាកសំណល់ជាតិផ្ទុះច្រើនជាងគេបំផុត លើពិភពលោក ដោយសារតែបញ្ហាសង្គ្រាម។ ការថ្លែងយ៉ាងដូច្នេះរបស់ រដ្ឋមន្ត្រីការពារជាតិកម្ពុជា ធ្វើឡើងក្នុងឱកាសដែលលោក អញ្ជើញក្នុងពិធីបិទវគ្គគ្រប់គ្រងចំការមីនថ្នាក់អាស៊ាន និងតំបន់ នៅពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម នេះបើតាមការចុះផ្សាយរបស់ AKP នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។ ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិថ្លែងថា កេរដំណែលគ្រាប់មីន និងសំណល់ជាតិផ្ទុះនៅកម្ពុជា ត្រូវបានសង្គ្រាមរាប់ទសវត្សរ៍ និងជម្លោះផ្ទៃក្នុងបន្សល់ទុក ដែលធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមួយ ក្នុងចំណោមប្រទេស ដែលរងផលប៉ះពាល់ដោយសារគ្រាប់មីន និងកាកសំណល់ជាតិផ្ទុះច្រើនជាងគេបំផុតលើពិភពលោក។ គ្រាប់មីន និងកាកសំណល់ជាតិផ្ទុះ បានធ្វើទុក្ខបុកម្ទេស និងសម្លាប់អាយុជីវិត របស់ប្រជាពលរដ្ឋខ្មែរជារៀងរាល់ថ្ងៃ។ ជាក់ស្តែងនៅដើមឆ្នាំ២០១៧នេះ យ៉ាងហោចណាស់មនុស្ស៥នាក់បានស្លាប់ និងមួយចំនួនទៀតបានរងរបួស ដោយសារផ្ទុះមីន។ គ្រាប់បែកចង្ក្រាម និងគ្រាប់បែកគីមី ដែលអាមេរិកទម្លាក់មកលើទឹកដីខ្មែរ ចាប់ពីដើមឆ្នាំ១៩៦៣ ដល់ដើមឆ្នាំ១៩៧៥បន្សល់ទុករាប់លានគ្រាប់នៅក្នុងដី ក៏បាននិងកំពុងគំរាមកំហែង ដល់អាយុជីវិត របស់ប្រជាពលរដ្ឋស្លូតត្រង់ផងដែរ។ បើតាម CMAC អាមេរិកបានទម្លាក់គ្រាប់បែកនៅកម្ពុជា ២

Fresh News
No comments:
Post a Comment