កាសែតឃុំយើង
Menu
ទំព័រដើម
ជាតិ
ការអភិវឌ្ឍ
អន្តរជាតិ
មតិយោបល់
វីដេអូ
វប្បធម៌
កីឡា
តារា
ជាតិ
panels
Previous
Next
Toggle Carousel Axis
Toggle Backface Visibility
សមាជិកគណបក្ស LDP ជាង៥០០នាក់ តវ៉ាសុំឲ្យដោះលែងសមាជិករបស់ខ្លួន១៣នាក់ ដែលអាជ្ញាធរឃាត់ខ្លួនរឿងដីធ្លី
(កំពត)៖ ក្រោយអាជ្ញាធរខេត្តកំពត បានធ្វើការឃាត់ខ្លួនសមាជិក១៣នាក់ របស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) របស់លោក ខឹម វាសនា អំពីការឈូសឆាយបំផ្លាញដំណាំប្រជាពលរដ្ឋ រំលោភយកដី នៅឃុំតេជោអភិវឌ្ឍន៍ នាព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧នេះ មានសមាជិករបស់គណបក្សនេះ ប្រមាណជាង៥០០នាក់ បាននាំមកតវ៉ានៅមុខស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីសុំឲ្យមានការដោះលែង ដោយចោទថាអាជ្ញាធរធ្វើបំពាន់ច្បាប់។ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានបញ្ជាក់ប្រាប់អង្គភាព Fresh News ថា ប្រតិបត្តិការឃាត់ខ្លួនសមាជិក១៣នាក់រឿងដីធ្លីនោះ គឺធ្វើឡើងត្រឹមត្រូវតាមផ្លូវច្បាប់ ពោលគឺនៅពេលចុះឃាត់ខ្លួន កម្លាំងរបស់លោកបានទទួលបញ្ជាផ្ទាល់ពី លោក ខាន់ សុផល ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពត និងលោក ចាន់ ចេស្ដា អភិបាលខេត្តកំពត ហើយមិនដូចអ្វីដែលជាការចោទប្រកាន់ថា អាជ្ញាធរបំពានច្បាប់នោះឡើយ។ លោកស្នងការបន្ថែមថា លោកក៏បានត្រៀមកម្លាំងរួចរាល់ ដើម្បីទប់ស្កាត់ចំពោះការតវ៉ា របស់សមាជិកគណបក្ស LDP។ ជាមួយគ្នានេះ លោក ស៊ឹម វុទ្ធា អភិបាលរងខេត្ត បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចបានចុះទៅពិនិត្យ និងដោះស្រាយដីធ្លី ដែលប្រជាពលរដ្ឋចំនួន០៦គ្រួសារ បានដាក់ពាក្យបណ្តឹងមកអាជ្ញាធរខេត្តកំពត ដើម្បីឲ្យខេត្តជួយដោះស្រាយ និងចាត់វិធានការបន្ទាន់ ចំពោះជនអនាធិបតេយ្យមួយក្រុម ដែលគេបានស្គាល់ថា ជាបក្ខពួក និងកូនចៅ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលបានយកគ្រឿងចក្រ មកធ្វើសកម្មភាពឈូស ឆាយដី និងដំណាំរបស់ពួកគាត់ទាំង៦គ្រួសារខាងលើ។ ក្រុមការងារជំនាញ និងសមត្ថកិច្ច ចុះដល់កន្លែងកើតហេតុ ឃើញសកម្មភាពជាក់ស្តែងយ៉ាងដូច្នេះ ក៏សម្រេចឃាត់ខ្លួនជនសង្ស័យ ចំនួន១៣នាក់ ដែលបាននឹងកំពុងធ្វើសកម្មភាពឈូសឆាយ និងបម្រើការងារឲ្យម្ចាស់ដីម្នាក់ ជាប្រធានគណៈបក្ស ឈ្មោះ ខឹម វាសនា ដែលនៅពីក្រោយខ្នង នាំមកសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមច្បាប់។ ជាមួយគ្នានេះរដ្ឋបាលខេត្តកំពត ក៏បានចេញសេចក្ដីបំភ្លឺជូនដល់សាធារណជនផងដែរ អំពីការបង្ក្រាបបទល្មើសមួយនេះ។ ខាងក្រោមនេះ ជាសេចក្ដីបំភ្លឺរបស់រដ្ឋបាលខេត្តកំពត ដែលមានខ្លឹមសារទាំងស្រុង៖
Fresh News
No comments:
Post a Comment
ថ្មីជាង
ចាស់ជាង
ទំព័រដើម
Subscribe to:
Post Comments (Atom)
No comments:
Post a Comment