
(ភ្នំពេញ)៖ លោក មាជ សុវណ្ណារ៉ា មន្ត្រីគណបក្សសង្គ្រោះជាតិ និងបក្ខពួក៤នាក់ ត្រូវបានអនុរក្សពន្ធនាគារព្រៃស បញ្ជូនមកតុលាការកំពូលនៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ ដើម្បីជំនុំជម្រះ។
មន្ត្រីតុលាការកំពូល ថ្លែងថា កម្មវត្ថុសំខាន់នៃសវនាការនេះគឺក្រុមជនជាប់ចោទទាំង៥នាក់ ប្តឹងសុំឲ្យតុលាការកំពូល បញ្ជូលឈ្មោះពួកគេដាក់ចូលចំណោមជនជាប់ចោទ៦នាក់ផ្សេងទៀត ដែលសុំមោឃភាពនីតិវិធីដែលតុលាការកាត់ទោសពួកគេទាំងគ្មានមេធាវី។
បន្ទាប់ពីជំនុំជម្រះតុលាការកំពូល សម្រេចនឹងប្រកាសសាលដីកាលោក មាជ សុវណ្ណារ៉ា និងបក្ខពួក នៅថ្ងៃទី២៥ ខែមករាខាងមុខនេះ។
សូមជំរាបថា លោក មាជ សុវណ្ណារ៉ា និង បក្ខពួក ជាប់ចោទពីបទ «ដឹកនាំកុបកម្ម និង អំពើចូលរួមចលនាកុបកម្ម» ប្រព្រឹត្តនៅចំណុចទីលានប្រជាធិបតេយ្យ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។ កន្លងទៅលោក មាជ សុវណ្ណារ៉ា ធ្លាប់ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសរយៈពេល២០ឆ្នាំរួចមកហើយចំពោះបទល្មើសនេះ៕
Fresh News
No comments:
Post a Comment