
ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃនៅឆ្នាំ ២០១៦ មានទំហំប្រហាក់ប្រហែលនឹងឆ្នាំ២០១៥ ដែរ គឺ មានទឹកប្រាក់ ៥,៥៩ពាន់លានដុល្លារ ធ្លាក់ចុះបន្តិច ០,០៤ភាគរយ។ នេះបើតាមរបាយការណ៍ពីស្ថានតំណងពាណិជ្ជកម្ម ប្រចាំស្ថានទូតថៃនៅកម្ពុជា។
របាយការណ៍ដដែលឲ្យដឹងថា ការនាំចេញទំនិញរបស់កម្ពុជាទៅប្រទេសថៃ ក្នុងអំឡុងឆ្នាំ២០១៦ មានទឹកប្រាក់ ៩៣៦លានដុល្លារ កើនឡើង ៤៦ភាគរយ បើធៀបនឹងឆ្នាំ២០១៥ ដែលមានតែចំនួន ៦៣៩លានដុល្លារ។ របាយការណ៍បង្ហាញទៀតថា ការនាំចូលផលិតផលពីប្រទេសថៃមកទីផ្សារកម្ពុជាមានតម្លៃ ៤,៩៥លានដុល្លារ ថយចុះ៦ភាគរយ បើធៀបនឹងឆ្នាំ២០១៥ ។
ការនាំចេញរបស់កម្ពុជាទៅប្រទេសថៃ ភាគច្រើនជាផលិតផលកសិកម្ម មានដូចជា ពោត សណ្ដែក ដំឡូងមី ជាដើម ខណៈប្រទេសថៃនាំចូលមកកម្ពុជាវិញលើទំនិញដូចជា គ្រឿងចក្រ ឧបករណ៍អេឡិចត្រូនិក គ្រឿងសំណង់ អាហារបរិភោគ គ្រឿងសម្អាងការ ប្រេងឥន្ធនៈ សម្ភារប្រើប្រាស់ក្នុងផ្ទះ និងផលិតផលបម្រើឲ្យវិស័យកសិកម្ម ជាដើម៕
ថ្មីៗ
អត្ថបទ : ថ្មីៗ
No comments:
Post a Comment