ភ្នំពេញ: នារីវ័យក្មេងម្នាក់ កំពុងដើរតែម្នាក់ឯង ស្រាប់តែបុរសម្នាក់ បានដើរមកតាមក្រោយ ហើយសុំនាងថើប១ខ្សឺត នាងមិនទាន់បានឆ្លើយផង ស្រាប់តែបុរសនោះ បានធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃរបស់នាងបម្រុងរត់គេចខ្លួន តែត្រូវនាងស្រែក បង្កឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នៅម្តុំនោះ នាំគ្នាជួយដេញចាប់បាន និងវាយឡើងទ្រមខ្លួន រួចប្រគល់ឲ្យសមត្ថកិច្ច ។

ហេតុការណ៍នេះ កើតឡើងកាលពីម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ នៅជិតផ្សារទួលពង្រ ស្ថិតក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យឈ្មោះ ណែម សុនលី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបជាងដែក ស្នាក់នៅផ្សារទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកនារីវ័យក្មេងរងគ្រោះឈ្មោះ ឆន ស្រីមុំ អាយុ១៧ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅផ្សារទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
មុនពេលកើតហេតុ នាងបានយកទូរស័ព្ទ ទៅបញ្ចូលចម្រៀងនៅក្នុងផ្សារទួលពង្រ ពេលបញ្ចូលរួច នាងក៏ដើរត្រឡប់មកបន្ទប់ជួលវិញ ខណ:ដើរមកជិតដល់បន្ទប់ជួល ស្រាប់តែបុរសម្នាក់ បានដើរមកពីក្រោយ ហើយបានសុំនាងថើប១ខ្សឺត តែនាងមិនទាន់ទាំង បានឆ្លើយផងស្រាប់តែបុរសរូបនោះ បានធ្វើសកម្មភាព ឆក់ទូរស័ព្ទដៃរបស់នាង ហើយរត់ឡើងជិះម៉ូតូ បម្រុងរត់គេចខ្លួន តែត្រូវនាងស្រែកផ្អើលឆោឡោ ហើយប្រជាពលរដ្ឋនៅម្តុំនោះក៏នាំគ្នាដេញចាប់បាន វាយឡើងទ្រម ទើបប្រគល់ឲ្យសមត្ថកិច្ច ៕
CEN
ដោយ: ពិដោរ

No comments:
Post a Comment