ជាតិ

នាយឧត្តមសេនីយ៍ នេត សាវឿន បញ្ជាឲ្យដកបញ្ឈជើងនគរបាលសក្តិ៣ ឈ្មោះ ខេង សុខា ដែលកាងល្បែងជល់មាន់ នៅស្រុកគងពិសី



(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ត្រី សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៧ថា ជនដែលប្រើសម្តីមើលងាយ មកសមត្ថកិច្ចនៅស្រុកគងពិសី ក្នុងករណីបើកសង្វៀនជល់មាន់ខុសច្បាប់ ត្រូវបាននាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាល បញ្ជាទៅស្នងការនគរបាល រាជធានីភ្នំពេញ ឲ្យដកបញ្ឈរជើងហើយ។

លោកស្នងការបានលើកឡើងទៀតថា ក្នុងករណីចាប់ល្បែងជល់មាន់នោះដែរ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងលោកព្រៈរាជ្ញា កែវ សុធា នឹងកោះបញ្ជាឲ្យចូលខ្លួនមនុស្ស ៥នាក់ផ្សេង ដែលជាប់ពាក់ពន្ធ័រឿងនេះ។

សូមជម្រាបថា ករណី​បង្ក្រាប​សង្វៀន​ជល់​មាន់ ​ក្នុង​ភូមិ​ក្រសាំង​ជី​មែ ឃុំ​វាល ស្រុក​គងពិសី​ នា​ពេល​កន្លងទៅ​ថ្មីៗ​នេះ ​ពី​សំណាក់​មន្ត្រី​នគរបាល ស្រុក​គងពិសី ​ឃាត់​បាន​ម៉ូតូ៩​គ្រឿង មាន់ជល់៤​ក្បាល និង​សម្ភារ​ជាច្រើន​ទៀត។

ក្នុង​ពេល​ដែល​បង្ក្រាបនោះ ​មាន​ការ​ប្រឈមមុខ​ដាក់​គ្នា ​រវាង​សមត្ថកិច្ច​ និង​ម្ចាស់​សង្វៀន​ ព្រោះ​អ្នក​បើក​កន្លែង​ខាងលើ​អះអាង​ថា​ ខ្លួន​ក៏​ជា​មន្ត្រី​នគរបាល ​ព្រហ្មទណ្ឌ​ក្រុងភ្នំពេញ​ ហើយ​ការ​បង្ក្រាប​ស្ទើរ​ផ្ទុះ​អាវុធ​ទៀត​ផង។

អ្នក​បើក​សង្វៀន​មាន់​នោះ ​ត្រូវ​បាន​គេ​ស្គាល់​​ថា ជា​ស្ត្រី​ម្នាក់ ឈ្មោះ ចាន់ ណា​រ៉ា ភេទស្រី រស់នៅ​ខណ្ឌ​ចំការមន ក្រុងភ្នំពេញ និង​បុរស​អ្នក​កាង​ជា​ប៉ូលិស​ក្រុងភ្នំពេញ ដែលអះអាងថា ឈ្មោះ ខេង សុខា៕

Fresh News

No comments: