
ភ្នំពេញ៖ ប្រទេសចិន និងប្រទេសវៀតណាមរៀបចំពិធីបុណ្យចូលឆ្នាំថ្មីដូចគ្នា។ មូលហេតុ គឺដោយសារប្រទេសទាំងពីរមានប្រពៃណី ទំនៀមទម្លាប់ដូចគ្នាក្នុងរយៈដ៏យូរអង្វែង។ តាមពិត វៀតណាមជាអម្បូរមួយផ្សេងដែលរស់នៅក្នុងទឹកដីចិន ពីព្រោះ ចិនមានទឹកដីធំណាស់។ តែក្រោយមក វៀតណាម បានទាមទារឯករាជ្យបង្កើតជាប្រទេសដោយខ្លួនឯង។ ពលរដ្ឋចិនជាទូទៅបានចុះមករស់នៅលើទឹកដីភូមា ប្រទេសឡាវ ម៉ាឡេស៊ី ប្រទេសថៃ និងប្រទេស កម្ពុជា។
ជនជាតិចិនបានចូលមករស់នៅក្នុងប្រទេសកម្ពុជាតាំងពីសតវត្សរ៍ទី៣ បន្ទាប់មកនៅសម័យ អង្គរ និងចុងក្រោយបំផុត ជនជាតិចិនចូលមករស់នៅកម្ពុជាច្រើនជាងគេ គឺនៅដើម សតវត្សរ៍ទី២០ ។ ចិនមករស់នៅក្នុងខេត្តកំពតច្រើនជាងគេ និងបន្ទាប់មកនៅតាមមាត់ទន្លេមេគង្គ។ ជនជាតិចិនដែលចូលមកប្រទេសកម្ពុជាភាគច្រើនជាបុរស។ តើមូលហេតុអ្វី បានជាជនជាតិចិនមកកម្ពុជា? តើហេតុអ្វីបានជាបុរសចិនមកកម្ពុជាច្រើន។ តើហេតុអ្វីបាន ជាជនជាតិចិនឆ្លាតជាងជនជាតិខ្មែរ? តើហេតុអ្វីបានជាជនជាតិចិនរស់នៅក្នុងខេត្តកំពតច្រើន ជាងគេ?
សំណួរទាំងអស់នេះនឹងត្រូវបកស្រាយបំភ្លឺតាមរយៈសំណួរចម្លើយរវាងលោក គី សុខលីម អគ្គនាយកសារព័ត៌មានថ្មីៗ និងលោក ស៊ន សំណាង បណ្ឌិតប្រវត្តិសាស្ត្រដូចតទៅ៖
ថ្មីៗ
អត្ថបទ : គី សុខលីម
No comments:
Post a Comment