ជាតិ

ក្រុមហ៊ុន TODAY ISP នឹងបន្តផ្តល់ជូន Internet ឥតគិតថ្លៃ ដល់វិទ្យាល័យមួយទៀត តាមរយៈការបោះឆ្នោតលើ Facebook



(ភ្នំពេញ)៖ ក្រោយពីបានភ្ជាប់ Internet ជូនវិទ្យាល័យ ទួលស្វាយព្រៃ សន្ធរម៉ុក ឥទ្រ្ទទេវី និងបាក់ទូក រួចមក ក្នុងឆ្នាំថ្មីនេះ TODAY ISP បន្តយុទ្ធនាការលើបណ្តាញសង្គម ដាក់ឲ្យមានការបោះឆ្នោត ស្វែងរកវិទ្យាល័យថ្មីមួយទៀត ជូនដោយឥតគិតថ្លៃ។ ដូចនេះសូម សិស្សានុសិស្ស និងបងប្អូនទាំងអស់ចូលរួមបោះឆ្នោត តាមរយៈ https://www.facebook.com/events/403294553354955/ ។

ជាមួយគ្នានេះដែរ TODAY ISP ក៏បានបង្កើតព្រឹត្តិការណ៍ TODAY STORM ដែលមានការផ្សព្វផ្សាយ ពីការបញ្ចុះតម្លៃជាច្រើនដូចជា ល្បឿនទ្វេដងសម្រាប់ការប្រើប្រាស់ តាមអាជីវកម្ម ឬសហគ្រាសផ្សេងៗ។

ក្រុមហ៊ុនបានភ្ជាប់មកជាមួយនូវ ការបញ្ចុះតម្លៃ៥០% សម្រាប់អតិថិជនក្រុងតាខ្មៅ ដែលភ្ជាប់ប្រើប្រាស់តាមគេហដ្ឋាន។

ក្រុមហ៊ុន TODAY ISP ក៏នឹងពង្រីកសេវាកម្មទៅដល់ ខេត្តសៀមរាបឆាប់ៗនេះផងដែរ។ លោកអ្នកដែលចាប់អារម្មណ៍ឬក៏មានបំណង ចង់តាមដាន ព័ត៌មានបច្ចេកវិទ្យាថ្មី អាចចុះឈ្មោះក្នុងបញ្ជី Newsletter ក្នុងគេហទំព័ររបស់ក្រុមហ៊ុនបាន។ ព័ត៌មានលម្អិតសូមទាក់ទងទៅកាន់៖ 087 21 55 77 / 023 21 55 77 / www.today.com.kh

Fresh News

No comments: