
ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំឮកពីជំនួបមួយចំនួនរបស់សម្ដេច ជាមួយមន្ត្រី និងអ្នកមុខអ្នកការនៃបណ្ដាប្រទេសក្នុងតំបន់អាស៊ាន និងជុំវិញពិភពលោក នៅក្នុងកិច្ចប្រជុំវេទិការសេដ្ឋកិច្ចពិភពលោក កាលពីខែមករាកន្លងមក។
សម្ដេច ហ៊ុន សែន រំឮកថា សម្ដេចធ្លាប់បានប្រដៅសាកលវិទ្យាធិការ Lee Kuan Yew ម្នាក់ ដែលបកស្រាយហួសជ្រុលលើគោលនយោបាយអាមេរិក និងចិន ហើយចាត់ទុកអាស៊ាន នឹងក្លាយជាតំបន់គ្រោះថ្នាក់នាពេលខាងមុខ។ ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រងនៅព្រឹកនេះ សម្ដេច ហ៊ុន សែន ចាត់ទុកការបកស្រាយរបស់សាកលវិទ្យាធិការ Lee Kuan Yew នោះថា ខុសពីការពិត ដោយសម្ដេចផ្ដាំដូច្នេះថា៖«លោកសាស្ត្រាចារ្យកុំបង្រៀនសិស្សបែបនេះ»។
ក្រៅពីប្រដៅសាកលវិទ្យាធិការ Lee Kuan Yew នេះ សម្ដេច ហ៊ុន សែន ក៏បានប្រដៅសាស្ត្រាចារ្យម្នាក់ទៀត នៃសាកលវិទ្យាល័យប្រទេសអង់គ្លេស ដែលឡើងបកស្រាយលើបញ្ហាដែនសមុទ្រចិនខាងត្បូងផងដែរ។ នេះជាការរំឮករបស់សម្ដេច ហ៊ុន សែន ទាក់ទងនឹងនយោបាយការបរទេស ។
សូមស្ដាប់ប្រសាសន៍នាយករដ្ឋមន្ត្រី ហ៊ុន សែន៖
ថ្មីៗ
អត្ថបទ : ថ្មីៗ
No comments:
Post a Comment