ជាតិ

ធនាគារ ABA បាន​ធ្វើការផ្លាស់ប្តូរ​ឡូហ្គោ​ថ្មី​



ភ្នំពេញ: ធនាគារ ABA ដែលជា​ធនាគារ មួយ​ក្នុងចំណោម​ធនាគារពាណិជ្ជ​ដែល​ឈានមុខ​គេ​ក្នុងប្រទេស​កម្ពុជា បានដាក់​សម្ពោធ​ជា​ផ្លូវការ​នៅថ្ងៃនេះ​នូវ​គំរូ​ឡូហ្គោ​ថ្មី​របស់ខ្លួន​ដែល​បញ្ជាក់​ពី​សមាជិកភាព​ក្នុង​សម្ព័ន្ធ​ពាណិជ្ជកម្ម​របស់​ធនាគា​រ​ជាតិ​កាណាដា​។​អង្គពិធី​បាន​ប្រារព្ធ​ឡើង​នៅ​សាខា​វិមានឯករាជ្យ ដោយមាន​ការចូលរួម​ជា​កិត្តិយស​ដោយ​លោក Askhat Azhikhanov នាយក​ប្រតិបត្តិ​របស់​ធនាគារ ABA និង​លោក Louis Vachon នាយក​ប្រតិបត្តិ​របស់​ធនាគារជាតិ​កាណាដា​។

ការផ្លាស់ប្តូរ​ឡូហ្គោ​នេះ សបញ្ជាក់​ឲ្យ​ឃើញ​នូវ​ជោគជ័យ​ដ៏​សម្បើម​មួយទៀត របស់​ធនាគារ ABA ក្នុងនាម​ជា​ដៃគូ​យុទ្ធសាស្ត្រ​ជាមួយ​ធនាគារជាតិ​កាណាដា ដែល​បាន​ក្លាយជា​ម្ចាស់​ភាគ​ទុ​និក​ដ៏​ធំ​បំផុត​របស់​ធនាគារ ABA ក្នុង​ឆ្នាំ​2016​។

​ដោយមាន​ការគាំទ្រ​ពី​ម្ចាស់​ភាគហ៊ុន​ដែលមាន​រឹងមាំ ធនាគារ ABA មានឱកាស​បន្ថែម​ក្នុងការ​ក្តោប​យក​ទីផ្សារ ដែលមាន​បរិយាកាស​ប្រកួតប្រជែង​ខ្ពស់ និង​ទទួលបាន​បទពិសោធន៍​ដ៏​ឆ្នើម​ពី​ធនាគារជាតិ​កាណាដា​ដែលមាន​គ្រឹះ​យ៉ាង​ស្តុកស្តម្ភ​ក្នុង​វិស័យ​ធនាគារ​អស់​រយៈកាល​ជាង 150 ឆ្នាំ​។​

​លោក Askhat Azhikhanov នាយក​ប្រតិបត្តិ​របស់​ធនាគារ ABA បាន​មានប្រសាសន៍ថា​៖ ឡូហ្គោ​ថ្មី​នេះ​នឹង​បញ្ជាក់​ពី​ជំហរ​ដ៏​រឹងមាំ​របស់​យើង ភាព​ច្នៃប្រឌិត​ខ្ពស់ កិ​តិ្ត​នាម​ល្បីល្បាញ​របស់​យើង​ក្នុង​ទីផ្សារ និង​ការបង្កើន​ទំនុកចិត្ត​ខ្ពស់​ដល់​អតិថិជន​។លើសពីនេះទៅទៀត ឡូហ្គោ​ថ្មី​នេះ​សបញ្ជាក់​ឲ្យ​ឃើញថា ធនាគារ ABA មានការ​គាំទ្រ​យ៉ាងរឹងមាំ​ពី​ស្ថាប័នហិរញ្ញវត្ថុ​ដ៏​ធំ​មួយ​ក្នុងចំណោម​ស្ថាប័នហិរញ្ញវត្ថុ​ដ៏​ធំជាងគេ​ក្នុង​ទ្វីប​អា​មេ​រិច​ខាងជើង​។​

​លោក Louis Vachon នាយក​ប្រតិបត្តិ​ធនាគារជាតិ​កាណាដា​បាន​មានប្រសាសន៍ថា​៖ លោក​ពិត​ជាមាន​ការរីក​រាយ​ណាស់​ដែល​បាន​ចូលរួម​ក្នុង​ការដាក់​សម្ពោធ ឡូហ្គោ​ធនាគារ ABA​ថ្មី​ដែលជា​និមិត្តរូប​នៃ​ការ​បេ្ត​ជ្ញា​ចិត្ត​របស់​ធនាគារជាតិ​កាណាដា​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​។ ថ្ងៃនេះ ជាមួយ​ការដាក់​សម្ពោធ​ឡូហ្គោ​ថ្មី យើង​មាន​មោទនៈភាព​ក្នុងការ​ប្រកាស​ជា​សាធារណៈ​ថា ធនាគារ ABA គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​សម្ព័ន្ធ​ពាណិជ្ជកម្ម​របស់​ធនាគា​រ​ជាតិ​កាណាដា​។ យើង​ជឿជាក់ថា​ជំនាញ បទពិសោធន៍ និង​បណ្តាញ​អាជីវកម្ម​របស់​យើង នឹងចូលរួម​ក្នុង​ដំណើរ​ជោគជ័យ​នេះ​បន្ត​ទៅមុខទៀត​ជាក់​ជាមិនខាន​។​

​ជាមួយនឹង​ការផ្លាស់ប្តូរ​ឡូហ្គោ​ថ្មី​នេះ ធនាគារ ABA នឹង​បន្ត​អនុវត្តន៍​នូវ​យុទ្ធសាស្ត្រ​របស់ខ្លួន គឺ​ស្របតាម​ពាក្យស្លោក “​ដៃគូ​ដែល​លោកអ្នក​ទុកចិត្ត​បំផុត​” និង​បន្ត​ការប្តេជ្ញាចិត្ត​របស់​ធនា​គារ​ជាតិ​កាណាដា ក្នុង​ការជួយ​គាំទ្រ​ដល់​សហគ្រិន និង​អាជីវកម្ម ការផ្តល់​សេវាកម្ម​ប្រកបដោយ​ស្តង់ដារ​ខ្ពស់ និង​បន្ត ផ្តល់ជូន​នូវ​ដំណោះស្រាយ​ហិរញ្ញវត្ថុ​បែប​ឌីជីថល​ដល់​ប្រជាជន​កម្ពុជា​ទាំងមូល​។

ធនាគារ ABA ជា​ធនាគារពាណិជ្ជ​ដែល​ឈានមុខ​គេ​ក្នុងចំណោម​ធនាគារ​ដទៃ បាន​បង្កើតឡើង​ក្នុង​ឆ្នាំ 1996 ដែលមាន​ឈ្មោះថា Advanced Bank of Asia Limited​។ យើង​មាន​សាខា 42 ម៉ាស៊ីន​ដាក់​ប្រាក់ 60​ម៉ាស៊ីន និង​ម៉ាស៊ីន​អេ​ធី​អឹម 167 នៅ​ទូទាំងប្រទេស (​គិត​ត្រឹម​ថ្ងៃទី 1 ខែមករា ឆ្នាំ 2017) យើង​ទទួលបាន​ការគាំទ្រ​ពី​អតិថិជន​ជាច្រើន​ជាមួយនឹង​សេវា​ហិរញ្ញវត្ថុ​ដ៏​ទំនើប និង​ដំណោះស្រាយ​ហិរញ្ញវត្ថុ​បែប​ឌីជីថល​។​
​នៅ​ចុងឆ្នាំ 2016 ធនាគារ ABA មានទ្រព្យ​សកម្ម​សរុប 1.1 ពាន់​លាន​ដុល្លារ និង​មូលធន​ភាគ​ហ៊ុ​និក សរុប 128 លាន​ដុល្លារ​អាមេរិក​។ ម្ចាស់​ភាគ​ទុ​និក​ដ៏​ធំ​បំផុត​របស់​ធនាគារ ABA គឺ ធនាគារជាតិ​កាណាដា (www.nbc.ca) ដែលជា​ធនាគារ​ធំជាងគេ​បំផុត​ទី​6 ក្នុងប្រទេស​កាណាដា ក្នុង​ទីក្រុង​គេ​បិ​ច​ដែលជា​ជម្រើស​ដៃគូ​ក្នុងចំណោម​សហគ្រាស​ខា្ន​ត​តូច និង​មធ្យម (SMEs)​៕​

CEN
ដោយ: ក្រុមហ៊ុន

No comments: