youtube{KZfmwn9y3UU}
ភ្នំពេញ ៖ បន្ទាប់ពីផ្ទុះនូវរឿងរ៉ាវដ៏រសើបលើករណីរដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ បានចេញលិខិតបញ្ឈប់ការចាក់ផ្សាយកម្មវិធី ABC3 ស្ព្រីង នៅក្នុងស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៣ដោយសារខ្វះក្រមសីលធម៌ និង វិជ្ជាជីវៈរបស់ពិធីករ-ពិធីការិនីរួចមក កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ ២០១៧ ម្សិលមិញ ស្រាប់ប្រធានវិទ្យុ ABC អាចារ្យ អេ បានចេញមុខរិះគន់លើតារាចម្រៀងលោក ព្រាប សុវត្ថិ ថាជាមនុស្សស្រែៗខ្លាំងណាស់ ខណៈមានអ្នកគាំទ្រលោក ព្រាប សុវត្ថិ ជាច្រើនប្រតិកម្មលើករណីនេះផងដែរ។ ប៉ុន្តែក្រោយមក ក៏មានការចេញវីដេអូសុំទោសលោកព្រាប សុវត្ថិ វិញផងដែរ។
បើផ្អែកតាមរយៈឃ្លីបសំឡេងរបស់ អាចារ្យ អេ ដែលបាននិយាយជជែកគ្នាក្នុងកម្មវិធីផ្សាយមួយហើយត្រូវបានមហាជនអ្នកគាំទ្រលោក ព្រាប សុវត្ថិ ធ្វើការបង្ហោះចែករំលែកគ្នាដើម្បីទាមទារឲ្យវិទ្យុ ABCចេញមុខសុំទោសតារាចម្រៀងលោក ព្រាប សុវត្ថិ នោះ គឺប្រធានវិទ្យុ ABC អាចារ្យ អេ បានរិះគន់លើតារាចម្រៀងប្រុសរូបនេះថា ព្រាប សុវត្ថិ មើលទៅស្រែខ្លាំងណាស់ ហើយបើសិនជាអត់ធ្វើការផាត់មុខគឺកាន់តែស្រែខ្លាំងជាងនេះទៅទៀត។
តាមរយៈការរិះគន់ពីសំណាក់អាចារ្យ អេ លើកំពូលតារាចម្រៀងល្បីឈ្មោះរបស់ផលិតកម្មហង្សមាសនេះដែរ គេសង្កេតឃើញមានអ្នកគាំទ្រជាច្រើនបានបញ្ចេញប្រតិកម្មថា យើងទាមទារ ឲ្យអាចារ្យ A វិទ្យុABC ចេញមកសុំទោសបង ព្រាប សុវត្ថិ និង fan fan របស់គាត់អ្នកទាំងអស់គ្នាអូខេអត់ ?។ ABC radio ទាំងមេទាំងកូនចៅយ៉ាប់ដូចគ្នា CK ដៀលអ្នករិះគន់សុទ្ធតែភ្លីភ្លើទាំងហ្វូងអាចារ្យ អេ ឬ អាចារ្យដុតខ្មោច ដៀលលោក ព្រាប សុវត្ថិ សុទ្ធតែមុខស្រែបើតារាណា គាំទ្រវិទ្យុនឹង សរសើរសុទ្ធតែស្អាតទាំងខាងក្រៅ និងស្អាតទាំងបេះដូង យើងមិនត្រូវការវិទ្យុហ្នឹងទៀតទេ ឆាប់ចេញមកសុំទោសបង ព្រាប សុវត្ថិ និង fan របស់គាត់ជាបន្ទាន់។
សូមបញ្ជាក់ថា ថ្វីត្បិតតែយ៉ាងនេះក៏ពិតមែនប៉ុន្តែពុំទាន់មានប្រភពណាមួយបញ្ជាក់ច្បាស់នៅឡើយទេថា មកពីមូលហេតុអ្វីឬមួយក៏តារាចម្រៀងលោក ព្រាប សុវត្ថិ បាននិយាយអ្វីធ្វើប៉ះពាល់ដល់វិទ្យុABCឬយ៉ាងណានៅឡើយទេ ទើបបានជា អាចារ្យអេ ធ្វើការរិះគន់ទាំងទទឹងទិសលើតារាចម្រៀងលោក ព្រាប សុវត្ថិ យ៉ាងដូច្នេះ។ ទោះយ៉ាងណាវិទ្យុABC នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧នេះ បានLive វីដេអូ ដើម្បីធ្វើការសុំទោសលោកព្រាប សុវត្ថិភាព ដោយសរសេរភ្ជាប់ជាមួយវីដេអូនោះថា ឆ្លេីយតប និងសុំទោស តារាចម្រៀងគំរូ បងប្រុស ព្រាប សុវត្ថិ៕
កម្ពុជាថ្មី
ចាន់ ដារ៉ា

No comments:
Post a Comment