
ភ្នំពេញ: ក្រោយពេលសម្រាលកូនបានជិតមួយខែ ពិធីការិនីឆ្នើមអ្នកនាង គង់ សុជាតិ គ្រោងនឹងផ្តល់អាហារឲ្យកូនស្រីដោយទឹកដោះគោ ក្រោមហេតុផល អ្នកនាងមានការមមាញឹក ដែលមិនអាចផ្តល់ទឹកដោះម្តាយឲ្យកូនរបស់ខ្លួនគម្រប់៦ខែ ដូចក្បូនពេទ្យឡើយ។
អ្នកនាង គង់ សុជាតិ បានថ្លែងថា “បន្ទាប់ពីខ្ញុំបានប្រើប្រាស់ផលិតផលម្សៅទឹកដោះគោ នូទ្រីម៉ាម អស់រយៈពេលប្រាំបួនខែមក ខ្ញុំពិតជាជឿជាក់យ៉ាងខ្លាំងថា មានសុខភាពរឹងមាំ និងធ្វើអ្វីរហ័សរហួនជាខ្លាំងហើយនាងខ្ញុំពិតជាមានអារម្មណ៍រីករាយជាខ្លាំង ដែលបានប្រើប្រាស់ផលិតផលល្អបែបនេះ ព្រោះនាងខ្ញុំទទួលបាននូវសុខភាពរឹងមាំ ទាំងផ្នែករាងកាយ និងទារកនៅក្នុងផ្ទៃក៏លួតលាស់បានយ៉ាងល្អតាមខែនីមួយៗផងដែរ” ។
មូលហេតុដែលនាងខ្ញុំនៅតែបន្ត ការប្រើប្រាស់ផលិតផលម្សៅទឹកដោះគោនូទ្រីលេត ដោយយល់ឃើញថា នូទ្រីលេត ជាផលិតផលមួយ ដែលល្អបំផុតពីប្រទេសសឹង្ហបុរី ហើយនាងខ្ញុំបានទៅធ្វើទស្សនៈកិច្ចសិក្សាពីផលិតផល និងការផលិតនៅប្រទេសសឹង្ហបុរី នាងខ្ញុំក៏កាន់តែមានទំនុកចិត្តថា នូទ្រីលេតជាផលិតផលមួយដែលសាកសមបំផុតសម្រាប់ទារក និងកុមារប្រចាំប្រទេស កម្ពុជា ហើយជាពិសេសនោះ កូនរបស់នាងខ្ញុំក៏បានប្រើប្រាស់នូវផលិតផលម្សៅទឹកដោះគោ នូទ្រីលេត អស់រយៈពេលមួយសប្ដាហ៍ គឺកូនរបស់ខ្ញុំមានការផ្លាស់ប្ដូរជាច្រើនដូចជា ផ្នែកកញ្ជឹងក ស្បែក និងរួមទាំងការបន្ទោរបង់របស់ក្មេង។
បន្ថែមជាងនេះទៅទៀត ក្រុមហ៊ុន នូទ្រីលេត ក៏បានបញ្ជាក់ផងដែរថា ការប្រើប្រាស់ផលិតផលនូទ្រីលេត មិនត្រឹមតែធ្វើអោយទារកបន្ទរបង់បានស្រួល និងការលូតលាស់ផ្នែករាងកាយបានល្អប៉ុណ្ណោះទេ ចំពោះផ្នែកខួរក្បាលនិងកម្ពស់ក៏លួតលាស់បានយ៉ាងល្អដែរ ដោយនូទ្រីលេត ផ្សំឡើងពីរូបមន្តពិសេស ៥យ៉ាងជាចំបងដូចជា DHA&ARA Omega3 Omega6 Taurine Choline FOS&GOSជាពិសេសមាននូវសារធាតុ Iron Nucleotides Lutein ជួយការពារ និងបង្កើតកោលិកាក្នុងរាងកាយ និងសំខាន់សម្រាប់ការលូតលាស់ ដែលជួយជំរុញអោយប្រព័ន្ធរំលាយអាហារមានដំណើរការល្អ។ ក្នុងនោះ នូទ្រីលេត ក៏ជាផលិតផលដែលធ្វើអោយទារករឹងមាំចំពោះទារកទើបនឹងកើត រហូតដល់មានអាយុ ៦ឆ្នាំ ដោយមានចែកជា ៤ដំណាក់កាលក្នុងការជ្រើសរើស ដែលដំណាក់កាលទីមួយសម្រាប់ទារកទើបនឹងកើត ដល់អាយុ៦ខែ និងដំណាក់កាលទី២ សម្រាប់ទារកចាប់ពីអាយុ៦ខែ ដល់អាយុ១ឆ្នាំ និងដំណាក់កាលទី៣ សម្រាប់ទារកអាយុ១ឆ្នាំ ដល់៣ឆ្នាំ និងដំណាក់កាលទី៤ គឺសម្រាប់ទារក៣ឆ្នាំ ដល់៦ឆ្នាំ។
ក្រុមហ៊ុន នូទ្រីលេត ម៉ាស្ទ័រ អិលអិម ខូអិលធីឌី សង្ឃឹមនិងជឿជាក់ថា បុត្រីរបស់កំពូលពិធីការនីដ៏ឆ្នើមអ្នកស្រី គង់ សុជាតិ នឹងមានសុខភាពរឹងមាំ និងមានភាពវ័យឆ្លាត បន្ថែមជាមួយនឹងការលូតលាស់បានល្អដោយការប្រើប្រាស់ផលិតផលម្សៅទឹកដោះគោ នូទ្រីលេត ក្រុមហ៊ុនសូមថ្លែងអំណរគុណ និងសូមចូលរួមរីករាយជាមួយនឹងដំណឹងដ៏ល្អជាមួយនឹងសមាជិកថ្មីគឺទារិកា ជា សុជាតិនារី៕
CEN
ដោយ: ក្រុមហ៊ុន
No comments:
Post a Comment