
ជំនួបសប្បុរសធម៌ដើម្បីស្វែងរកថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផារវាងក្រុមកីឡាបាល់ទាត់ ប្រាក់ មុន្នីឧត្តម All Star និងក្រុម ចាន់ វឌ្ឍនាកា All Star បានប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី២៦ ខែមករា នៅពហុកីឡដ្ឋានជាតិ ដោយបញ្ចប់ក្នុងលទ្ធផលស្មើ ៤-៤ ។
ការប្រកួតនេះដោយមានការចូលរួមពីសំណាក់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យក) តារាកំប្លែង តារាចម្រៀង តារាសម្តែង និងកីឡាករបាល់ទាត់ជាច្រើនរូបទៀត។ ការប្រកួតនេះមិនត្រឹមតែដើម្បីមនុស្សធម៌ប៉ុណ្ណោះទេ ថែមទាំងដើម្បីអបអរការប្រកួតពានរង្វាន់ Soccer League ប្រចាំឆ្នាំ២០១៧ ទៀតផង។
សម្រាប់ក្រុម ចាន់ វឌ្ឍនាកា All Star គ្រាប់បាល់ស៊ុតបញ្ចូលទីសម្រេចបានដោយ ចាន់ វឌ្ឍនាកា នាយក្រឹម អ្នកចម្រៀង ខេម និងមង្គល ទីណា ដែលក្នុងនោះ លោក ហ៊ុន ម៉ានី ក៏បានរួមចំណែកបញ្ជូនឲ្យវឌ្ឍនាកា ស៊ុតគ្រាប់បើកឆាកផងដែរ។ រីឯក្រុម ប្រាក់ មុន្នីឧត្តម All Star គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា លោក Lee Tae Hoon បោះឲ្យ ឧត្តម ស៊ុតគ្រាប់ដំបូង ហើយកីឡាករដែលធ្វើបានសម្រេចជាបន្តបន្ទាប់រួមមាន ទិត្យ ឌីណា នាយគ្រឿន និងសុជាតិភ្លេងខ្មែរ៕
ថ្មីៗ
អត្ថបទ : សឿន វណ្ណឌេត
No comments:
Post a Comment