ជាតិ

សមាជិក​-​អ្នកគាំទ្រ​វិទ្យុ​អេ​ប៊ី​ស៊ី ប្រឆាំង​ជាមួយ​វិទ្យុ​អាស៊ីសេរី



youtube{6afRnum3g_I}
ភ្នំពេញ: សមាជិក និង​អ្នកគាំទ្រ​វិទ្យុ អេ​ប៊ី​ស៊ី (ABC) បាន​ប្រមូល​ផ្តុំគ្នា ធ្វើ​យុទ្ធនា​ការប្រឆាំង ជាមួយ​វិទ្យុ​អាស៊ីសេរី ដែល​គាំទ្រ​អាមេរិក ឲ្យ​ទារលុយ​ខ្មែរ ជំពាក់​ក្នុងសម័យ លន់ នល់ ។ ការជួបជុំ​នេះ បានធ្វើ​ឡើង ស្ថិតនៅ​ផ្ទះ​លេខ​៣៦ ផ្លូវ​វេ​ង​ស្រេង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​យប់​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៧ ។ យុទ្ធនាការ​នេះ គឺ​បន្ត​ធ្វើជា​រៀងរាល់ថ្ងៃ ដើម្បី​ស្វែងរក​ការគាំទ្រ ពី​ប្រជាពលរដ្ឋ​ខ្មែរ ក្នុងការ​ទាមទារ ឲ្យ​សហរដ្ឋអាមេរិក លុប​បំណុល ដែល​កម្ពុជា ជំពាក់​ក្នុងសម័យ​ដឹកនាំ ដោយ​លោក លន់ នល់ មេដឹកនាំ​នៃ​របប​សាធារណរដ្ឋ​ខ្មែរ​។​

​ក្រុមគ្រួសារ​វិទ្យុ អេ​ប៊ី​ស៊ី (ABC) បាន​ឲ្យ​ដឹងថា “​យើង​គាំទ្រ បើសិនជា​ខ្មែរ​ទូទាំងប្រទេស នាំគ្នា​ធ្វើ​ញ្ញត្តិ ស្នើសុំ​លុប​បំណុល​នេះ មក​ស្ថានទូត​អាមេរិក នៅ​ភ្នំពេញ​។ បើតាម​វិធី​ធ្វើ​ញ្ញត្តិ​មួយ​នេះ មិនបាន​ជោគជ័យ​នោះទេ យើង​ក៏​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ រួមគ្នា​មក​ធ្វើបាតុកម្ម​អហិង្សា លើក​ញ្ញត្តិ និង​បដា នៅមុខ​ស្ថានទូត​អាមេរិក ថែម​ទៀតផង​”​។​

​ពាក់ព័ន្ធ​ករណីនេះ នៅ​មិនទាន់​មានការ​ប្រតិកម្ម ឬ​ឆ្លើយតប​ពី​ខាង​វិទ្យុ​អាស៊ីសេរី ប្រចាំ​នៅ​កម្ពុជា នៅឡើយ​ទេ​៕

CEN
ដោយ: មុនីរាជ

No comments: