ជាតិ

សភា ពិនិត្យ​និង​អនុម័ត​លើ​តួនាទី​ឯ​.​ឧ កឹម សុខា នៅ​ថ្ងៃទី​៣១ មករា



ភ្នំពេញ​៖ រដ្ឋសភា​បានសម្រេច​យក​ករណី​ឯកឧត្តម កឹម សុខា នេះ​ដា​ក់ប​ញ្ជូ​ល​ក្នុង​កិច្ចប្រជុំ​សភាពេញអង្គ ដើម្បី​ពិនិត្យ​និង​អនុម័ត​លើ​ប្រការ​៤៨ ថ្មី​(​បី​) ដែល​និយាយ​ពី​តួនាទី​ឯកឧត្តម កឹម សុខា នៅ​ថ្ងៃទី​៣១ មករា​។

​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​នៅក្នុង​រដ្ឋសភា​លោក ឈាង វុន បាន​និយាយថា ការសម្រេច​ធ្វើ​វិសោធនកម្ម​បទបញ្ជាផ្ទៃក្នុងរ​ដ្ឋ​សភា លើ​ប្រការ​៤៨​ថ្មី (​បី​) នេះ​គឺ​ដោយសារតែ​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ ឯកឧត្តម កឹម សុខា មិនមាន​ភាពស្មោះត្រង់​ក្នុងការ​ប្រើប្រាស់​តួនាទី​ខ្លួន​ក្នុង​រដ្ឋសភា​។ លោក ឈាង វុន បានបញ្ជាក់​ដូច្នេះ​ថា​៖«​ការដក​ប្រការ​នោះ​ចេញ ព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ ចេះតែ​បង្ខំ​ឲ្យ​គណបក្ស​ប្រជាជន ឲ្យ​ដោះលែង​អ្នកទោស​តាម​ការចរចា នៃ​ការប្រើ​ឋានៈ​ស្មើ​នាយករដ្ឋមន្ត្រី​ខ្លួន​នេះ​»​។ លោក ឈាង វុន លើកឡើង​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​គណៈកម្មការ​អចិន្ត្រៃយ៍ ដើម្បី​លុប​តំណែង​ប្រធាន​មតិ​ភាគតិច​របស់ ឯកឧត្តម កឹម សុខា នៅក្នុង​រដ្ឋសភា​នៅ​ថ្ងៃ​ចន្ទ ទី​២៣ ខែមករា​នេះ​។​

​ជុំវិញ​បញ្ហា​នេះ​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​លោក យ៉ែម បុញ្ញឫទ្ធិ យល់ឃើញថា ការ​លុប​តំណែង ប្រធាន​ក្រុម​មតិ​ភាគតិច និង​ប្រធាន​ក្រុមតំណាងរាស្ត្រ​របស់​ឯក​ឧ​ត្ត​ម កឹម សុខា នេះ មិនមែនជា​ដំណោះស្រាយ​សមរម្យ​នោះទេ ពោលគឺ​វា​ធ្វើ់​ឲ្យ​ការចរចា​រក​ដំណោះស្រាយ​រវាង​គណបក្ស​ទាំងពីរ ត្រឡប់មក​ដើរ​ថយក្រោយ​ទៅវិញ​។​

​វិសោធន​កម្មនេះ ធ្វើឡើង​មួយ​សប្តាហ៍​ប៉ុណ្ណោះក្រោយពី សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​បក្ស​កាន់អំណាច បានបង្ហាញ​បំណង​លុបចោល​តំណែង​ជា​ប្រធាន​ក្រុម​មតិ​ភាគតិច និង​ប្រធាន​ក្រុមតំណាងរាស្ត្រ​របស់​ឯក​ឧ​ត្ត​ម កឹម សុខា​។ ជា​តំណែង​ដែល​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ ទើប​ទទួលបាន​ក្រោយ​ការលើកលែងទោស​ពី​ព្រះមហាក្សត្រ​កាលពី​ដើមខែ​ធ្នូ​កន្លងទៅ​៕

ថ្មី​ៗ
អត្ថបទ : ថ្មីៗ

No comments: