ជាតិ

លោក​ជា មុនី ប្រកាស​ឲ្យ​រដ្ឋាភិបាល​ឈប់​រក​ឃាតករ​បាញ់សម្លាប់ ជា វិជ្ជា​



ភ្នំពេញ: ដូច​អ្វីដែល​បានគ្រោង​ទុក​នៅ​ព្រឹក​ថ្ងៃទី​22 មករា នេះ​សហជីព​សេរី​កម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួបជុំគ្នា​ធ្វើ​ពិធី​រម្លឹក​ខួប​13​ឆ្នាំ នៃ​ការបាញ់សម្លាប់​​​លោក​ជា វិជ្ជា នៅ​តូប​លក់​កាសែត​ក្បែរ​របង​វត្ត​លង្ការ កាលពី​ថ្ងៃទី​22 ខែមករា ឆ្នាំ​2004​។

លោក​ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែងថា ឈប់​ជឿ​​រដ្ឋាភិបាល​ហើយ 13​ឆ្នាំ​រក​ឃាតករ​មិនឃើញ​។ បង្កើត​គណៈកម្មការ​អន្តរក្រសួង រក​ជា​ឃាតករ​មិនឃើញ​។​​រង់ចាំ​រដ្ឋាភិបាល​ថ្មី​(CNRP) រក​ឃាតករ​បាញ់សម្លាប់​មេដឹកនាំ​សហជីព តារាចំរៀង ព្រះសង្ឃ​អ្នកនយោបាយ បរិស្ថាន​។​

​លោក​ជា មុនី បានប្រកាសថា "13​ឆ្នាំ​ហើយ​រក​ឃាតករ​មិនឃើញ មិន​ឲ្យ​អ្នកឯង​រក​ឃាតករ​ទៀត​ទេ​"​។​

​ទាក់ទង​ការលើកឡើង​ខាងលើនេះ នៅ​មិនទាន់មាន​ប្រតិកម្ម​ពី​រដ្ឋាភិបាល ឬ​ក្រសួងមហាផ្ទៃ​នៅឡើយ​ទេ​។

CEN
ដោយ: មុនីរាជ​

No comments: