facebookvid{678458412325953}
(ភ្នំពេញ)៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចកំណត់យកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ ខាងមុខនេះ ដាក់សម្ពោធឲ្យប្រើប្រាស់ ពហុកីឡាដ្ឋាន បើកការដ្ឋានសម្ពោធផង និងជាកន្លែងជួបជុំ ជាមួយកីឡាករ កីឡាការិនី ផងដែរ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ឲ្យដឹងនៅក្នុងពិធីទួលពានរង្វាន់ «ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ» ដែលផ្ដល់ជូនដោយ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ នៅវិមានសន្តិភាព នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧នេះ»។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «យើងនឹងយកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ គឺជាថ្ងៃនៃ ការសម្ពោធ ដាក់ឲ្យប្រើប្រាស់នូវកន្លែងទីតាំង ដែលរៀបចំការប្រកួតរយៈពេលប៉ុន្មានឆ្នាំមកហើយនេះ ជាថ្ងៃបុកគ្រឹះនៃការ សាងសង់ ពហុកីឡាដ្ឋានថ្មី ហើយក៏ជាថ្ងៃជួបជុំទទួលទានអាហារជាមួយកីឡាករ កីឡាការិនីប្រចាំឆ្នាំ»។
គួរបញ្ជាក់ថា កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន បានជួបជុំសំណេះសំណាលនិងពិសារអាហារសាមគ្គី និងថតរូបជាមួយកីឡាករ កីឡាការិនីកម្ពុជា មកពីគ្រប់ផ្នែកទាំងអស់សរុប ចំនួន៣,៤០០នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។ កាលនោះសម្តេចតេជោ ហ៊ុន សែន បានប្រកាសជាផ្លូវការថា សម្តេចនឹងរៀបចំកម្មវិធីជួបជុំសំណេះសំណាល និងពិសារអាហារសាមគ្គី និងថតរូប ជាមួយកីឡាករ កីឡាការិនីកម្ពុជា នៅថ្ងៃទី០៤ ខែមេសា ជារៀងរាល់ឆ្នាំ៕
Fresh News

No comments:
Post a Comment