
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាព្រឹកថ្ងៃពុធ ទី២ ខែកុម្ភៈ នេះ បានចំអកថ្នាក់ដឹកនាំបក្សប្រឆាំងទាក់ទងនឹងការបកស្រាយច្បាប់ផ្សេងៗ ជាពិសេសសិទ្ធិរបស់បក្សប្រឆាំងក្នុងការកោះហៅរដ្ឋមន្ត្រីទៅសាកសួរ។
សម្តេចបានលើកឡើងថា សម្តេចមិនមែនបណ្ឌិតទេ ប៉ុន្តែសម្តេចជាឪបណ្ឌិត ដោយសារសម្តេចមានកូនជាបណ្ឌិតយ៉ាងហោចពីរនាក់។ សម្តេចបានបដិសេធមិនឲ្យរដ្ឋមន្ត្រីរបស់ខ្លួនឆ្លើយបំភ្លឺនៅរដ្ឋសភាឡើយ។ ក្នុងករណីដែលសម្តេចបញ្ជូនរដ្ឋមន្ត្រីរបស់ខ្លួន ភាគីគណបក្សប្រឆាំងត្រូវគោរពលក្ខខណ្ឌមួយចំនួន។ សម្តេចលើកឡើងថា បក្សប្រឆាំងត្រូវចូលប្រជុំសភា ដែលមិនមែនជាសភានៅចក្រអង្រែនោះឡើយ។ លក្ខខណ្ឌមួយទៀតគឺសម្តេចចង់ឲ្យមានការគោរពចំពោះចម្លើយដែលរដ្ឋមន្ត្រីខ្លួនឆ្លើយ ចៀសវាងស្តាប់ និងទទួលបានហើយ តែចេញទៅក្រៅនិយាយផ្សេង។
សម្តេចអះអាងសម្តេចមិនមែនបំពានសភាទេ តែសម្តេចជាប្រធានបក្សកាន់អំណាច។ «គេត្រួតត្រាបក្សពីបារាំង ខ្ញុំក៏ជាប្រធានបក្សដែរ ខ្ញុំក៏អាចធ្វើបាន»។ សម្តេចបានលើកឡើងយ៉ាងដូច្នេះ៕
ថ្មីៗ
អត្ថបទ : ថ្មីៗ
No comments:
Post a Comment