ជាតិ

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បញ្ជា​ឲ្យ​រក​មេខ្លេាង កែន​ប្រជាពលរដ្ឋ ប្រព្រឹត្តិ​បទល្មើស​នេសាទ​



ភ្នំពេញ: សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បញ្ជា​ឲ្យ បើក​ការស៊ើបអង្កេត ស្រាវជ្រាវ​រក​មេក្លោង មេ​ឈ្មួញ​ប្រព្រឹត្ត​បទល្មើស​នេសាទ ដើម្បី​ឲ្យ​បទល្មើស​ជលផលនេសាទធ្លាក់ចុះ​។

ការបញ្ជា​របស់ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ធ្វើឡើង​នៅក្នុង កិច្ចប្រជុំ​គណៈកម្មការ បង្ក្រាប​ទ​ល្មើស​នេសាទ លើ​ផ្ទៃ​បឹង​ទន្លេសាប កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០១៧​នេះ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ គៀត ច័ន្ទ​ថា​រឹទ្ធ អគ្គ​ស្នងការរង នគរបាលជាតិ និង​ជា​អ្នកនាំពាក្យ បាន​មានប្រសាសន៍ថា នៅក្នុង​កិច្ចប្រជុំ សម្តេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍ថា បន្ទាប់ពី​ស៊ើបអង្កេត ស្រាវជ្រាវ តាម​ឃាត់ខ្លួន​មេក្លោង មេ​ឈ្មួញ​កែន​ប្រជាពលរដ្ឋ ប្រព្រឹត្តិ​បទល្មើស​នេសាទ បាន​ហើយ ត្រូវ​ចាប់ខ្លួន ចាត់វិធានការ អនុវត្ត​ច្បាប់ ដោយ​គ្មាន​លើកលែង បញ្ជូនទៅ​តុលាការ ដាក់ពន្ធនាគារ ទៅតាម​ផ្លូវច្បាប់​។​

​លោក​បាន​បន្តថា សកម្មភាព​ការបង្ក្រាប បទល្មើស​នេសាទ កន្លងមក គឺ​បាន​ធ្វើឡើង ប្រឈម​ភាពលំបាក ដូច​វែក​ចក ប៉ុន្តែ​ទន្ទឹមនឹងនោះ គឺមាន​ជនល្មើស​ជាច្រើន បាន​ឃាត់ខ្លួន បញ្ជូនទៅ​តុលាការ និង​មួយចំនួន ត្រូវបាន​នាំខ្លួន ធ្វើការ​ណែនាំ ហើយ​បើ​មិន​រាងចាល គឺ​ត្រូវ​ចាត់​វិធាន​អនុវត្ត​ច្បាប់ ចាប់​បញ្ជូនទៅ​តុលាការ​ផងដែរ​។​

​ចំណេ​កលោក អេង ជា​សាន ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​អគ្គនាយក​ជលផល បាន​បញ្ជាក់ថា ក្រោយពី​រាជរដ្ឋាភិបាល មាន​ចាត់ការ​បង្ក្រាប បទល្មើស​នេសាទ គឺ​បានធ្វើ​ឲ្យ​ផល​ត្រី បាន​កើនឡើង ប្រមាណ​ជាង ៦% ក្នុងនោះ​ទិន្នផល​សរុប​កើន ៨០៦ ពាន់​តោន ខណៈ​ទិន្នផល​ត្រី ឆ្នាំ​២០១៦ មាន​៧៥១​ពាន់​តោន​។
​តាម​លទ្ធផល នៅក្រោយ​កិច្ចប្រជុំ ក្នុងឱកាស​នេះ​ផងដែរ គណៈកម្មការ​បង្ក្រាប បទល្មើស​ជលផល និង​នេសាទ បាន​មើលឃើញថា ជាទូទៅ ខេត្ត​នៅ​ជុំវិញ​បឹង​ទន្លេ គឺមាន​បទល្មើស​នេសាទ បានកើត​មាន​ជា​ហូរហែរ ប៉ុន្តែ​ក្រោយពេល​បង្ក្រាប គឺមាន​ចំនួន ២ រូប​មាន ខេត្តកំពង់ឆ្នាំង និង​ខេត្តកំពង់ធំ បទល្មើស​នោះ កំពុង​ជួប​ប្រឈម​ខ្លាំងជាងគេ ដែល​បញ្ហា​នេះ សម្តេច​ក្រឡាហោម ស ខេង បាន​បញ្ជា​ឲ្យ​អភិបាលខេត្ត ទាំងនោះ ត្រូវ​ពង្រឹង និង​ការ​មាន​ចំណាត់ការ ចុះបង្ក្រាប​ឲ្យ​បាន​ជាប់​ជាប្រចាំ ហើយ​នៅពេល​ខាងមុខនេះ ក្រុមការងារ​ថ្នាក់ជាតិ នឹង​បន្ត​ចុះទៅ​អន្តរាគមន៍​។​

​បើតាម​របាយការណ៍​ប​ង្ក្រា​ប រយៈពេល​ជាង ១​ខែ គិតពី​ចុងឆ្នាំ​២០១៦ រហូតដល់​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៧​នេះ កងកំលាំង​អនុវត្ត​ច្បាប់ បង្ក្រាប​បទល្មើស​នេសាទ បាន​ប្រមាណ ៣២៨ ករណី ក្នុងនោះ​កំលាំង បាន​បំផ្លាញចោល និង​រក្សាទុក​ភស្តុតាង បាន ៣១៦ ករណី និង​ឃាត់ខ្លួន​ជនល្មើស ៣៧​រូប ស្មើ​៧​ករណី និង​ពិន័យ​អន្ត​រការ បាន​៥​ករណី​៕

CEN
ដោយ: មុនីរាជ​

No comments: