ជាតិ

នាយករដ្ឋមន្ត្រី​អង់គ្លេស​៖ អាមេរិក និង​អង់គ្លេស​អាចដឹកនាំ​ពិភពលោក​ជាមួយគ្នា​ម្តងទៀត



លោកស្រី​នាយករដ្ឋមន្ត្រី​អង់គ្លេស Theresa May នឹង​អំពាវនាវ​ឱ្យមាន​«​ទំនាក់ទំនង​ពិសេស​» ជាមួយ​ស​.​រ​.​អ​.​សារជាថ្មី នៅពេលដែល​ប្រទេស​អង់គ្លេស​ប្រុងប្រៀប​ចាក​ចេញពី​សហភាព​អឺរ៉ុប ហើយ​លោក​ប្រធានាធិបតី Donald Trump ចាប់ផ្តើម​អាណត្តិ​លោក​ជា​មេដឹកនាំ​ស​.​រ​.​អា​.​។​

លោកស្រី May ធ្វើដំណើរ​ទៅកាន់​រដ្ឋ Philadelphia នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​នៅមុន​ទស្សនកិច្ច​មួយ​នៅ​សេត​វិមាន​នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ​។ លោកស្រី​ជា​មេដឹកនាំ​បរទេស​ទីមួយ​ដែល​នឹង​ជួប​ជាមួយ​លោក Trump នៅក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ចាប់តាំងពី​ពេល​លោក​ចូលកាន់​តំណែង​។​

​លោកស្រី May នឹង​ថ្លែង​សុន្ទរកថា​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​នៅក្នុង​កន្លែង​សម្រាកកាយ​មួយ​សម្រាប់​ពួក​សមាជិកសភា​ស​.​រ​.​អា​.​ខាង​គណបក្ស​សាធារណរដ្ឋ ដែល​តាម​សុន្ទរកថា​បាន​ត្រូវ​រៀបចំ​ថា លោកស្រី​នឹង​គូសបញ្ជាក់​អំពី​ប្រវត្តិ​នៃ​ទំនាក់ទំនង​មួយ​ដែល​លោកស្រី​ថ្លែងថា «​បានធ្វើ​ឱ្យមាន​ពិភពលោក​ទំនើប​»​។ លោក​ប្រធានាធិបតី Trump និង​លោក​អនុ​ប្រធានាធិបតី Mike Pence នឹងចូលរួម​ក្នុងការ​ប្រជុំ​នៅ​កន្លែង​សម្រាកកាយ​នេះ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះដែរ​។​

​មេដឹកនាំ​ទាំងពីរ​នាក់​នេះ​បាន​ចាត់វិធានការ​ដើម្បី​កែទម្រង់​ការទាក់ទង​អន្តរជាតិ​របស់លោក និង​លោកស្រី ជាពិសេស​តាមរយៈ​ពាណិជ្ជកម្ម​។ ការចាកចេញ​របស់​ប្រទេស​អង់គ្លេស​ពី​សហភាព​អឺរ៉ុប និង​ការដកខ្លួន​របស់លោក Trump ចេញពី​ភាព​ដៃគូ​ឆ្លងកាត់​មហាសមុទ្រ​ប៉ាស៊ីហ្វិក​មាន​ប្រទេសជាតិ​១២​ជា​សមាជិក​នឹង​នាំឱ្យមាន​ការចាំបាច់​ក្នុង​ការចរចា​ឱ្យមាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាថ្មី​នៅ​ទូទាំង​ពិភពលោក​៕

ថ្មី​ៗ
អត្ថបទ : VOA

No comments: