ជាតិ

ប្រជាពលរដ្ឋ ៧ ភូមិ នៅ​ស្រុក​ត្បូងឃ្មុំ តវ៉ា​ប្រឆាំង​ជាមួយ ក្រុមហ៊ុន សុ​ភក្តិ​នី​ការ​



ភ្នំពេញ: នៅ​ព្រឹក​ថ្ងៃទី​២៤ ខែមករា នេះ ប្រជាពលរដ្ឋ​ចំនួន ៧ ភូមិ គឺ​ភូមិ​ក្បាល​អូរ ភូមិ​ទំនប់​សែន​ជ័យ ភូមិ​ទេព​និមិត្ត ភូមិ​ទួល​ថ្មី ភូមិ​ធ្នួ​ង ភូមិ​វាល​ទឹក​ចេញ ភូមិ​វាល​ឃ្មុំ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ បានធ្វើ​ការតវ៉ា​ប្រឆាំង​ជាមួយ​ក្រុមហ៊ុន សុ​ភក្តិ​នី​ការ ដែល​ប្រើប្រាស់​កម្លាំង​សមត្ថកិច្ច បង្ក្រាប​ប្រជាពលរដ្ឋ ដើម្បី​ឲ្យ​ចេញពី​លើដី​ក្រុមហ៊ុន​។​

សូមជម្រាបថា លោក ហាក់ សុខ​មករា អភិបាលរង​ខេត្ត​ត្បូងឃ្មុំ និង​លោក​កេង ប៊ុន​ណា អភិបាលស្រុក​ត្បូងឃ្មុំ កាលពី​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៧ បានចេញ​លិខិត​ជូនដំណឹង ស្តីពី​ការចូល​ទន្ទ្រាន កាន់កាប់​ដោយ​ខុសច្បាប់ លើដី​វិនិយោគ ក្រុមហ៊ុន​សុភ​ក្តិ​នី​ការ អិន​វេស​មេន​គ្រុប ខូ​អិ​ល​ធី​ឌី នៅ​ដី​ឡូ​តិ៍ ៤១៧ ៥១៧ ៥១៦ ឃុំ​គរ មាន​ប្រជាពលរដ្ឋ ចំនួន ៧​ភូមិ គឺ​ភូមិ​ក្បាល​អូរ ភូមិ​ទំនប់​សែន​ជ័យ ភូមិ ទេព​និមិត្ត ភូមិ​ទួល​ថ្មី ភូមិ​ធ្នួ​ង ភូមិ​វាល​ទឹក​ចេញ ភូមិ​វាល​ឃ្មុំ ចំនួន​ប្រហែល ៣០០​នាក់ បានមក​បោះ​ព្រំដី នៅ​លើដី​ចំនួន ២៩៥,៧៨ ហិកតា ដែល​ក្រុមហ៊ុនចំការកៅស៊ូ​ជប់ បាន​កាប់​ដើម កៅស៊ូ​ចេញ ។ ប្រជាពលរដ្ឋ បាន​បោះបង្គោល ទំហំ​ទទឹង ២៥ ម៉ែត្រ បណ្តោយ​៥០​ម៉ែត្រ ។​

​សកម្មភាព​ខាងលើ គឺ​មិនមាន​តំណាង ក្រុមហ៊ុន​មកជួប​ពលរដ្ឋ និង​បង្កអោយមាន​បាតុភាព​ជម្លោះ​ទេ ហើយ​សមត្ថកិច្ច បាន​ពន្យល់​ណែនាំ ដល់​បងប្អូន ប្រជាពលរដ្ឋ អោយមាន​សណ្តាប់ធ្នាប់​ល្អ ក្នុង​ការធ្វើសកម្មភាព អ្វីមួយ ដែល​បង្កជម្លោះ និង​ខុសច្បាប់ ៕

CEN
ដោយ: មុនីរាជ

No comments: