
អភិបាលរងខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់ជាង៤នាក់ ត្រូវបានអាជ្ញាធរថៃ ចាប់បញ្ជូនមកកម្ពុជាវិញ ក្នុងឆ្នាំ២០១៦កន្លងមក។ នេះបើតាមស្នងការដ្ឋាននគរបាលជាតិ។
លោក អ៊ុំ រាត្រី អភិបាលរងខេត្ត បាននិយាយថា ពលរដ្ឋខ្មែរ ចំនួន៤៩.៩៨៧នាក់ ក្នុងនោះមានស្ត្រី១៦.២៦១នាក់ និងកុមារ៤.២៦៤នាក់ ត្រូវបានដឹកជញ្ជូនដោយរថយន្តធំរបស់អាជ្ញាធរថៃមានចំនួន១.១៥៩គ្រឿង តាមរយៈច្រកអន្តរជាតិបោយប៉ែត ។
ក្រៅពីនេះ ក៏មានពលករខ្មែរឆ្លងដែនទៅរកការងារក្នុងទឹកដីថៃទៅព្រឹក និងត្រឡប់មកវិញល្ងាច មានចំនួន៣១៣លើក សរុបចំនួន៥៧.៥៤៣នាក់ទៀតផង។ ចំណែករបាយការណ៍សឹករងខេត្តសន្តិសុខព្រំដែន បានបង្ហាញពលរដ្ឋឆ្លងដែនខុសច្បាប់ចូលទឹកដីថៃមាន១១៤ លើក/១៤០លើក ដោយក្នុងនោះមានករណីពលរដ្ឋខ្មែរស្លាប់៥៧នាក់ (ស្រី១៣នាក់) អាជ្ញាធរថៃឃាត់ប្រជាពលរដ្ឋខ្មែរ៥២នាក់ និងចាប់បញ្ជូនជនជាប់ចោទខ្មែរ១នាក់ទៅតុលាការ ។ នេះបើតាមលោក អ៊ុំ រាត្រី៕
ថ្មីៗ
អត្ថបទ : ថ្មីៗ
No comments:
Post a Comment