ជាតិ

ដក​រូបសំណាក​ព្រះគ្រូ ថា​ម កុងតាក់ ត្រូវ​ចេញពី​បរិវេណ​ព្រះវិហារ​កៅ​ដាយ​គីម​បៀ​ន



ភ្នំពេញ: អាជ្ញា​ធរមាន​សមត្ថកិច្ច​បានសម្រេច​ដក​រូបសំណាក​ព្រះគ្រូ ថា​ម កុងតាក់ ចេញពី​បរិវេណ ព្រះវិហារ​កៅ​ដាយ​គីម​បៀ​ន ជា​ផ្លូវការ​ហើយ កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៧​។ ដោយ​ការសម្រេច​ដក​រូបសំណាក​នេះ គឺមាន​ការប្រជុំ​គណៈកម្មការ​ចម្រុះ​មួយ ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក មាន ចាន់​យ៉ា​ដា អភិបាលរង​រាជធានី​ភ្នំពេញ និង​មន្ត្រី​អាជ្ញាធរ​ពាក់ព័ន្ធ រួមទាំង​ប្រធាន​នាយកដ្ឋាន​ពា​ហិ​រះ​សាសនា ប្រធាន​មន្ទី​សាសនា​និង​សាសនា​រាជធានី​ភ្នំពេញ​។​

មន្ត្រីជាន់ខ្ពស់​ប៉ូលិស​បាន​បញ្ជាក់ថា ការយក​រូបសំណាក​នេះ​ចេញ គឺ​កើតចេញពី​ទំនាស់​សាសនា ហើយ​សាសនា​កៅ​ដាយ មិន​គោរព​រូបសំណាក​ទេ ហើយ​រូបសំណាក​ដែល​ដក គឺ​រូបសំណាក​បុគ្គល​ម្នាក់​ដែល​កាន់សាសនា​កៅ​ដាវ​ដែល​បាន​ស្លាប់​នៅក្នុង​ព្រះវិហារ​កៅ​ដាយ និង​មាន​បរទេស​លូកដៃ​ក្នុង​រឿងនេះ គឺ​ចង់​ដាក់​រូបនេះ​នៅក្នុង​ព្រះវិហារ​។ ហើយ​ខាង​សាសនា​កៅ​ដាយ​នៅ​តៃនិញ គឺ​គេ​មិន​អនុញ្ញាត​ឲ្យ​យក​រូបសំណាក​នោះ​ដាក់​នៅក្នុង​ព្រះវិហារ​កៅ​ដាយ​ទេ ដោយ​ពីមុនមក​ព្រះវិហារ​កៅ​ដាយ មិនមាន​រូបសំណាក​នឹង​ទេ​។ ហើយ​រូបសំណាក​នេះ ត្រូវបាន​ដឹក​តាម​រថយន្ត​យកទៅ​រក្សាទុក​នៅ​ខេត្ត​តៃនិញ​។​

លោក​មាន ចាន់​យ៉ា​ដា អភិបាលរង​រាជធានី​ភ្នំពេញ បានលើកឡើង​នៅក្នុង​អង្គប្រជុំ​កាលពី​ថ្ងៃទី​២០ ខែមករា ថា ជា​ជំហរ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ គឺ​នៅតែ​ឯកភាព​ឲ្យ​យក​រូបសំណាក​ចេញពី​ព្រះវិហារ​កាវ​ដាយ ប៉ុន្តែ​ស្នើ​ឲ្យ​គណៈកម្មការ​គ្រប់គ្រង​ព្រះវិហារ​ដែល​ដឹកនាំ​ដោយ​លោក វ័រ ហ្វា​ង​មិញ ជា​អ្នកអនុវត្ត​យក​រូបសំណាក​ចេញ និង​ដោះស្រាយ​ម​ធ្យោ​ម​បាយ​ដឹកជញ្ជូនរ​រូបសំណាក​ក​ពី​ភ្នំពេញ​ទៅ​ព្រំដែន​កម្ពុជា វៀតណាម ដើម្បី​ឲ្យ​ខាង​សាសនា​កាវ​ដាយ នៅ​ខេត្ត​តៃនិញ មក​ទទួល ហើយ​កម្លាំង​អាជ្ញាធរ​រួមមាន​កម្លាំង​ស្នងការ​នគរបាល កម្លាំង​អាវុធហត្ថ​រាជធានី ភ្នំពេញ និង​អាជ្ញាធរ​ខណ្ឌចំការមន មាន​ភារកិច្ច​ឃ្លាំមើល ការពារ​ពិ​ខាងក្រៅ ដើម្បី​ជួយ​អន្តរាគមន៍​ចៀសវាង​មាន​អំពើហិង្សា​កើតឡើង​នៅបេលនោះ​។

ចំណែក​ផន ដាវី ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​រាជធានី​ភ្នំពេញ បាន​លើកឡើងថា យើង​បាន​ប្រជុំ​ជាច្រើន​ដង​រួចមកហើយ គឺ​ផ្នែក​ពាក់ព័ន្ធ​ទាំងអស់​គោរព​តាម​គោល​លទ្ធិ​សាសនា​កាវ​ដាយ​។ ក្រសួង​ធម្មការ និង​សាសនា និង​មន្ទីរ​ធម្មការ​និង​សាសនា នៅតែ​ឯកភាព​យក​រូបសំណាក​ចេញពី​វិហារ​កាវ​ដាយ​ដដែល ប៉ុន្តែ​រូបភាព​នៃ​ការធ្វើ​គឺ​សូម​ឲ្យ​ខាង​ប្រធាន​គណៈកម្មការ​វិហារ​កា​វ​ដាយ​សហការ​ជាមួយ​សមាគម​វៀតណាម​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ដោះស្រាយ​រថយន្ត និងរ​កម្លាំង​លើក​រូបសំណាក​ឲ្យ​បាន​ឆាប់រហ័ស ដើម្បី​លើ​រថយន្ត​យកទៅ​រក្សាទុក​នៅ​ខេត្ត​តៃនិញ និង​សូម​ឲ្យ​កម្លាំងចម្រុះ​ពាក់​ពន្ធ​ការពារ​ខាងក្រៅ​៕​

CEN
ដោយ: ឧ​ត្ត​ម

No comments: