ជាតិ

ច​ន អេ​ឡិច​ហ្សូ​រ៉ា​ ៖​ ខ្ញុំ​មិនបាន​គាំទ្រ​នូវ​កំហុស​ ដែល​CK​បាន​ប្រព្រឹត្តិ​នោះ​ទេ



ភ្នំពេញ ​ ៖​ បន្ទាប់ពី​មានការ​ចុះផ្សាយ​នៅ​លើ​បណ្ដា​​​ សារព័ត៌មាន​ក្នុងស្រុក​មួយ​ចំនួន ​ដោយ​បាន​ស្រង់​សម្ដី​តារា​ប្រុស​លោក ច​ន អេ​ឡិច​ហ្សូ​រ៉ា ចំពោះ​ការ​បញ្ចេញ​​មតិ​លើ​ការបញ្ឈប់​ការ​ចាក់ផ្សាយ​កម្មវិធី​ABC​ពី​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣ ​ដោយ​បាន​ដាក់​ចំណងជើង​ថា ​ការ​បញ្ចេញ​ទស្សនៈ​របស់​លោក​បើ​សិន​CK​បាន​ឃើញ​អាច​រំភើប​រហូតដល់​ស្រក់​ទឹកភ្នែក​នោះ​ ភ្លាមៗ​នេះ​ដែរ​សាមីខ្លួន​បាន​ចេញមុខ​បញ្ជាក់​ថា​ លោក​មិនបាន​គាំទ្រ​នូវ​កំហុស​ដែល ​CK បាន​ប្រព្រឹត្តិ​នោះ​ទេ។

ជា​ប្រតិកម្ម​ឆ្លើយតប​តារា​សម្តែង​លោក ច​ន អេ​ឡិច​ហ្សូ​រ៉ា បាន​បញ្ជាក់​ថា ខ្ញុំ​មិនបាន​គាំទ្រ​នូវ​កំហុស​របស់​CK​នោះ​ទេ​ ហើយ​កុំ​ដោយសារតែ​បុគ្គល​ម្នាក់​ធ្វើ​ឲ្យ​មាន​បញ្ហា​ដល់​ស្ថាប័ន។ គ្រាន់តែ​ស្តាយ​នូវ​អ្វីដែល​ធ្លាប់​បានធ្វើ​ហើយ​ បែរ​ជា​បង្កើត​នូវ​កំហុស​ឆ្គង​ ដោយ​ពុំបាន​ទទួលស្គាល់​ និង សុំ​អធ្យាស្រ័យ​ពី​មហាជន​រហូត​ឈានដល់​ការបិទ​កម្មវិធី​ABC​ ដែល​បាន​ផ្សាយ​ក្នុង​ស្ថានីយ។

សុំ​អធ្យាស្រ័យ​បងប្អូន​បើ​មានការ​លើសលស់​ឬ​ផ្ទុយ​ពី​គំនិត​បងប្អូន​សូម​អគុណ​សម្រាប់​ការ comment ណែនាំ​និង កែ​តម្រូវ​ក្នុង​លក្ខខណ្ឌ​ខុសឆ្គង​របស់​ខ្ញុំបាទ​។​

សូម​ជម្រាប​ដែរ​ថា ​មុនពេល​ប្រតិកម្ម​ឆ្លើយតប​នេះ ​តារា​ប្រុស​រូប​សង្ហា​លោ​ក​ ច​ន អេ​ឡិច​ហ្សូ​រ៉ា បាន​បញ្ចេញ​ទស្សនៈ​របស់ខ្លួន​ថា​ត្រូវ​ចាំ​ថាបើ​ធ្វើ​ល្អ​ត្រូវ​ធ្វើ​រហូតដល់​ស្លាប់​តែ​ម្តង​ទៅ​ ហើយ​កុំ​ឲ្យ​គេ​ចាប់​កំហុស ឬ​ ធ្វើ​អ្នក​ ជា​អ្នក​អី​ព្រោះថា​ បើ​ទោះបីជា​អ្នក​ធ្វើ​ល្អ​យ៉ាងណាក៏ដោយ​បើ​មាន​កំហុស​តែម្តង​គឺ​អ្នកជា​មនុស្ស​អាក្រក់ ​និង​ត្រូវ​គេ​ជាន់​ពន្លិច​ជាមិនខាន ​នេះហើយ​សម័យ​Facebook​សម័យ​រិះគន់​ព្រោះ​គ្រប់គ្នា​ជា​រាជអាជ្ញា ​និង​តុលាការ​កាត់ទោស ​ដោយ​ពាក្យសំដី​comment and share ហៃអើ​តាម​គ្នា​។​

តារា​ប្រុស​លោក ច​ន អេ​ឡិច​ហ្សូ​រ៉ា បាន​លើក​ឡើង​ទៀត​ថា ABC​ចង់​ប្រាប់​ថា​ ទង្វើ​ដ៏​ល្អ​របស់​អ្នក ជួយ​ក្មេង​អនាថា អ្នក​ញៀន​ថ្នាំ​ជនរងគ្រោះ​ ដោយសារ​ការ​ចាប់​រំលោភ​ស្ត្រី​រក​ផ្លូវ​ភេទ​ជាដើម​។​ទាំងនេះ​នៅតែ​ក្នុង​ការ​ចងចាំ​របស់​មនុស្ស​គ្រប់គ្នា​ ដែល​បាន​ជួប​និង​ទទួល​ការ​ស្រឡាញ់​អំពី​អ្នក​ព្រមទាំង​ខ្ញុំ​ម្នាក់​ដែរ​ ដែល​ស្ងើច​សរសើរ​នូវ​ទង្វើ​ ដែល​អ្នក​បាន​ធ្វើ​ទាំង​តែ​អ្នក​ហៃអើ​ទាំងនោះ​គ្មាន​ធ្វើ​អ្វី​សោះ​ក្នុងពេលនោះ៕



កម្ពុជា​ថ្មី
ចាន់ ដា​រ៉ា

No comments: