ជាតិ

សម្តេច ហ៊ុន សែន ចង់​ឲ្យ​កម្ពុជាអនុវត្តតាម​ថៃ ដោយ​រំលាយ​បក្ស​ណា​ដែល​ធ្វើ​ខុស​ធ្ងន់



នាពិធី​ចែកសញ្ញាបត្រដល់និស្សិតសាកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង​ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​ឲ្យមាន​ការពិចារណាច្បាប់​ឡើង​វិញទាក់ទង​នឹង​គណបក្ស​នយោបាយ។ សម្តេច​បាន​លើ​កឡើងថា កម្ពុជាគួរតែអនុវត្ត​តាម​ថៃ ដោយ​រំលាយ​ ឬហាម​ឃាត់សិទ្ធិនយោបាយ​ចំពោះគណបក្ស​ និង​ថ្នាក់ដឹកនាំ​ណា​ដែល​ធ្វើ​ខុស​ធ្ងន់។

សម្តេចនាយក​រដ្ឋមន្ត្រី បាន​បញ្ជាក់ថា ករណីនេះ គឺ​សំដៅ​លើគណបក្ស​នយោបាយ​ទាំងអស់​រួម​ទាំង​គណបក្ស​ប្រជាជន​កម្ពុជា​ផងដែរ។ សម្តេច​ហ៊ុន សែន បាន​លើក​ឡើង​ពី​បញ្ជីឈ្មោះ​គណបក្ស​ដ៏​ច្រើននៅ​ក្នុងបញ្ជី​ក្រសួងមហាផ្ទៃ ប៉ុន្តែ​បក្ស​ខ្លះ​រក​ស្នាម​មេដៃគាំទ្រ​មិនគ្រប់​តាម​ចំនួន​នោះឡើយ។ សម្តេច​ក៏បាន​លើ​កឡើង​ផង​ដែរ ទាក់ទង​នឹងការជ្រៀតជ្រែកពី​បរទេស ដែលជារឿងមួយមិនគួរមាន​នោះឡើយ។ បន្ថែមពីនេះ សម្តេច​បានចំអក​គណបក្ស​ដែលមាន​ប្រធាន​ជាអ្នក​ទោស។

ថ្មី​ៗ
អត្ថបទ : ថ្មីៗ

No comments: